Chilwell និងមក Chelsea
ផ្អើលព័ត៌មានកាលពីព្រឹកមិញនៅម៉ោង 1 ថា Chelsea បាននិយាយគ្នាជាមួយក្លឹប Leicester រួចរាល់ហើយរឿងនាំយក Chilwell មកកាន់ក្លឹប ។ តាមមើលទៅការនាំយកនេះគឺដូចកាលយើងទិញ Ziyech អញ្ចឹង គឺស្ងាត់ៗ។
Chilwell បានរៀបចំអីវ៉ាន់របស់គាត់ជាស្រេចក្រោយពេលបានហ្វឹកហាត់ជាមួយក្រុមហើយកាលពីម្សិលមិញ។ ពីរឬបីថ្ងៃក្រោយអាចមកដល់ Chelsea ដើម្បីពិនិត្យសុខភាព
យើងត្រូវដឹងថា Lampard ចង់បាន Chilwell យូរណាស់ហើយ ហើយ Chilwell ផ្ទាល់ក៏ចង់មក Chelsea ដែរ និងរឿងខ្សែរការពារនោះ គឺគោលដៅទី 1 គឺតែងតែ Chilwell នេះឯង ដូច្នេះរឿងនេះមិនត្រូវភ្ញាក់ផ្អើលប៉ុន្មានទេ មើលទៅអាចនឹងកើតឡើង។
អ្វីដែលយើងត្រូវដឹងនិងទទួលយកនោះគឺកាលណាយកគាត់មក នោះមានន័យថាយើងបានទិញខ្សែរការពារស្លាបឆ្វេងថ្លៃជាងគេបង្អស់ក្នុងប្រវត្តិសាស្រ្ត ដែលសព្វថ្ងៃនេះគឺ Benjamin Mendy របស់ក្លឹប Manchester City ក្នុងតម្លៃ 52 លានផោន ដូច្នេះគឺអាចលើសតម្លៃហ្នឹងតិចតួច។
(**ខ្សែរការពារស្លាបឆ្វេង**ថ្លៃជាងគេបង្អស់ មិនមែនខ្សែរការពារកណ្តាលនោះទេ។)
សូមអ្នកទាំងអស់គ្នាកុំទាន់អាលជ្រួលជ្រើមឬជឿលើព័ត៌មាននេះខ្លាំងពេក។ ប្រភពទាំងអស់នេះគឺមកពី Twitter ដែលព័ត៌មាននេះបានលេចមកពីគណនី Twitter ចំនួនពីរដែលគួរឱ្យទុកចិត្ត (ប៉ុន្តែមិនមានសញ្ញាគ្រីស)។
ខ្ញុំហ៊ានយកប្រភពពីហ្នឹងមកដោយខ្ញុំប្រើប្រាស់ Twitter យូរណាស់ដែរហើយ ហើយអ្វីដែលម្ចាស់គណនីពីរហ្នឹងតែងផុសគឺពិត 90%។ ហើយណាមួយព័ត៌មាននេះក៏បានទទួលការឆ្លើយតបពី Fabrizio Romano ផ្ទាល់ផងដែរ។
សូមយើងរង់ចាំមើលទាំងអស់គ្នា!
Comments
Post a Comment