ឃើញរូបនេះហើយគឺពិតជាគួឱ្យសរសើរ Olivier Giroud មែន
រូបនេះគឺគាត់ថតជាមួយហ្វេន Chelsea ដែលពិការម្នាក់ (ថតមុនទាត់ Super Cup) ហើយក៏បានបង្ហាញឱ្យឃើញដែរថាគាត់គឺជាកីឡាករដ៏គម្រូម្នាក់ក្នុងក្លឹប
កាលពេលដែល Abraham តែងជាប់ក្នុងជម្រើស១១នាក់ដំបូង គាត់មិនដែលរអ៊ូដាក់គ្រូឬបង្ហាញទង្វើណាដែលថាគាត់ធុញទ្រាន់ឡើយ។ សូម្បីតែកាលមិនបានទៅចូលរួមជាមួយ Inter Milan គាត់ក៏មកទីលានហ្វឹកហាត់ធម្មតា សើចសប្បាយជាមួយមិត្តរួមក្រុមដូចមិនមានរឿងអីកើតឡើង។
(Pedro ម្នាក់ទៀតដែលបានរក្សាឥរិយាបទល្អដូចគ្នា) នេះដែលពាក្យអង់គ្លេសគេហៅថា "a professional player"
Comments
Post a Comment