Tony Cascarino និយាយពី Lewis Dunk និង Ben Chilwell
លោក Tony Cascarino ដែលជាអតីតកីឡាកររបស់យើងមួយរូបបាននិយាយជុំវិញកីឡាករ ២ រូបដែលក្លឹបកំពុងចរចារទិញយកនោះគឺខ្សែការពារ Lewis Dunk និង Ben Chilwell :
គាត់បានលើកឡើងថា : Chilwell គឺជាកីឡាករល្អមួយរូបប៉ុន្តែគាត់មិនគិតថារូបគេ (Chilwell) ជាខ្សែការពារស្លាបដ៏ល្អបំផុតដែលពួកយើងកំពុងតាមរកនោះទេ។ កម្រិតការពាររបស់គេមិនខុសពីខ្សែការពារយើងគឺ Alonso រឺ Emerson នោះឡើយ។ ហើយវាត្រូវការចាយលុយច្រើនមែនទែនក្នុងការនាំយករូបគេមករួមក្រុម។
ពាក់ពន្ធ័និងខ្សែការពារ Lewis Drunk លោក Tony បានលើកឡើងថា : Dunk មិនត្រឹមតែពូកែក្បាលប៉ុណ្ណោះទេ ( គាត់ ១.៩១ ម៉ែត្រចឹងហើយបាល់លើអាកាស ប្រយុទ្ធល្មមៗពិបាកនិងគាត់ណាស់ ) គាត់ក៏ជាកីឡាករបាល់ទាត់ដ៏ល្អម្នាក់។ ខ្ញុំគិតថា Dunk ជាខ្សែការពារកណ្តាលដ៏ឆ្នើម បើនិយាយពីខ្សែការពាររបស់ក្លឹបនៅពាក់កណ្តាលតារាង។
Comments
Post a Comment