UPDATE ទៅលើ Kai Havertz:



ឥឡូវនេះ Kai កំពុងតែឈប់សម្រាកលំហែរកាយចំនួន ២ សប្តាហ៍។ នៅថ្ងៃសុក្រទី ២៨ ខែ សីហានេះ ក្លឹប Leverkusen នឹងហៅកីឡាករទាំងអស់មកម្តងទៀតដើម្បីមកធ្វើតេស្តរក COVID។


ដូច្នេះនេះគឺជាឱកាសល្អសម្រាប់ Chelsea ដើម្បីឱ្យបង្ហើយកិច្ចព្រមព្រៀងជាមួយ ក្លឹប Leverkusen ឱ្យហើយ ណាមួយ Chelsea ក៏បានដាក់ការនាំយក Havertz មកក្លឹបនេះជារឿងចំបងដែលគេត្រូវធ្វើឱ្យបានមុននឹងទិញយកកីឡាករផ្សេងទៀត (ដូចជាខ្សែការពារជាដើម)។ ចំពោះ Kai Havertz ផ្ទាល់ខ្លួនវិញ គឺគាត់នៅតែចង់មក Chelsea ដូចតែរាល់ដងនេះឯង។ 


ដោយដំណើរផ្សងព្រេងរបស់ក្រុម Leverkusen នៅ Europa League ត្រូវបានបញ្ចប់ ឥឡូវនេះ Chelsea កំពុងតែចរចារជាមួយក្លឹប Leverkusen ម្តងទៀត។ ប្រហែលជាអាទិត្យក្រោយរឿងនាំយក Havertz មកនេះនឹងត្រូវបានសម្រេចដោយជោគជ័យ។ 


ចំពោះរូបនេះ មើលទៅ Kai Havertz ហាក់បីដូចជាមិនមានអារម្មណ៍លេងក្នុងខ្លួនសោះ។ ហ្វេនជាច្រើនបាននិយាយថា៖ "នៅពេលដែលខ្លួនប្រានរបស់អ្នកនៅ Germany ប៉ុន្តែអារម្មណ៍នៅ Chelsea" 

កីឡាករកាលណាដែលចង់ចេញពីក្លឹបហើយ ក្លឹបមិនអាចធ្វើអ្វីបាននោះទេ។

Comments