Willian ជាប់ទាក់ទងទៅនឹងការផ្លាស់ទៅ Manchester United នៅរដូវក្តៅនេះ
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះបានផ្ទេរមកក្រុមតោខៀវ Chelsea ក្នងតម្លៃ 30 លានផោនពីក្លឹប Anzhi Makhachkala កាលពី 4 ឆ្នាំមុន។ គាត់ស៊ុតបញ្ចូលទីបាន 31 គ្រាប់ក្នុង 188 ប្រកួតផងដែរ។
Willian បានជួយ Chelsea ឈ្នះពានរង្វាន់ Premier League ពីរដងនិងជាាពានរង្វាន់ទី 3 របស់គេនៅក្នុងប្រទេសអង់គ្លេស។ ហើយកីឡាករវ័យ 29 ឆ្នាំរូបនេះមានអារម្មណ៍ថា : "ខ្ញុំបានឈ្នះពានរង្វាន់និងបានបង្កើតប្រវត្តិសាស្រ្តជាច្រេីននៅ Chelsea ។ "ខ្ញុំបានជួបប្រទះពេលវេលាមិនគួរឱ្យជឿនៅក្លិបធំជាងគេមួយនៅលើពិភពលោក។ ខ្ញុំគិតថាខ្ញុំអាចរក្សាការរីកចម្រើនរបស់ខ្ញុំសូម្បីតែក្នុងកំឡុងពេលដ៏លំបាកសម្រាប់ក្រុម។ ខ្ញុំពិតជារីករាយណាស់ដែលបាននៅក្នុងក្លិបតោខៀវ Chelsea ខ្ញុំនឹងព្យាយាមធ្វើឱ្យប្រសើរឡើងរាល់ឆ្នាំហើយវាកំពុងតែកើតឡើង»។
Willian ជាប់ទាក់ទងទៅនឹងការផ្លាស់ប្តូរជាមួយលោក Jose Mourinho នៅឯក្រុម Manchester United នៅរដូវក្តៅនេះ។ ទោះជាយ៉ាងណាឱកាសនៃការផ្ទេរទៅ Old Trafford ជាមួយនិងគ្រូបង្វឹកព័រទុយហ្គាល់ហាក់ដូចជានៅឆ្ងាយ។ Willian ត្រូវបានគេសង្ឃឹមថានឹងជួយឱ្យក្រុមតោខៀវត្រលប់ទៅរកជ័យជម្នះនៅពេលពួកគេធ្វើដំណើរទៅ Crystal Palace នៅថ្ងៃសៅរ៍ទី 14 ខែតុលាខាងមុខនេះ។ Conte នឹងគ្មានវត្តមានកីឡាករ Alvaro Morata សម្រាប់ដំណើរកម្សាន្តទៅកាន់ Selhurst Park ឡេីយដោយសារតែបញ្ហារបួសសរសៃពួរដែលបានរងនូវការបរាជ័យក្លិប Manchester City កន្លងទៅ។
Comments
Post a Comment