Posts

Kepa នឹងគ្មានវត្តមានការប្រកួត London Derby នាចុងសប្តាហ៏នេះឡើយ

Image
លោក Graham Potter បានបញ្ជាក់ថាអ្នកចាំទីសញ្ជាតិអេស្ប៉ាញ Kepa Arrizabalaga និងខ្សែការពារសញ្ជាតិអង់គ្លេស Ben Chilwell នឹងអវត្តមានក្នុងជំនួបក្នុងក្របខណ្ឌ Premier League (London Derby) តទល់ជាមួយក្លិបកាំភ្លើងធំArsenalនាថ្ងៃអាទិត្យសប្តាហ៍នេះដោយសាររបួស គួរបញ្ជាក់ថាប្រមាណប្រកួតចុងក្រាយនេះ Kepa បានបង្ហាញខ្លួនយ៉ាងល្អដែលធ្វើអោយអនាគតរបស់ Mendy ស្ថិតក្នុងភាពមិនច្បាស់លាស់ ប្រភព [Chelsea Addicts] 

រឿងពិតពីក្រោយអាជីពបាល់ទាត់របស់កីឡាករប្រេសុីលពីររូបគឺ Willian និង David Luiz

Image
រឿងពិតពីក្រោយអាជីពបាល់ទាត់របស់កីឡាករប្រេសុីលពីររូបគឺ Willian និង David Luiz : ពួកគេទាំងពីររូបមានភោជនីយដ្ឋានលក់ម្ហូបអ៉ីតាលីមួយក្នុងទីក្រុងឡុងដែលហៅថា Babbo ដែលបានទាក់ទាញតារាបាល់ទាត់ល្បីៗដូចជា Kylian Mbappe, Rio Ferdinand និងតារាចម្រៀង Niall Horan របស់ក្រុម One Direction។ វាគ្មានអ្វីប្លែកទេបើសិន Willian ចាកចេញពីពួកយើងហើយទៅចូលរួមជាមួយ Arsenal ដែលមានមូលដ្ឋាននៅទីក្រុងឡុងដូចគ្នាជាមួយនិង David Luiz ដែលជាមិត្តរួមការងារក្រៅអាជីពបាល់ទាត់។ ហើយថ្មីៗនេះផងដែរ Willian ក៏ទើបតែទទួលបានសញ្ជាតិអង ់គ្លេសនិងក្លាយជាពលរដ្ឋពេញសិទ្ធមួយរូប។ ភាគរយតិចណាស់ដែលគាត់ (Willian) ចេញពីពួកយើងទៅចូលរួមនៅ Barcelona រឺប្រទេសណាផ្សេងក្រៅពីអង់គ្លេស។ នេះគ្រាន់ជាការគិតរបស់ Admin ប៉ុណ្ណោះ។

Roman Abramovich វិញដែលជាជនជាតិរុស្សីម្នាក់ទាំងដែលមិនអាចឈានចូលទឹកដីអង់គ្លេសបាន ក្នុងវិបត្តិ COVID នេះគាត់បាន

Image
ដោយសារតែបញ្ហា COVID-19 ធ្វើឱ្យក្លឹបមួយចំនួននៅគ្រប់លីគទាំងអស់បានរងនឹងបញ្ហាហិរញ្ញវត្ថុដែលដល់ថ្នាក់កាត់ប្រាក់ខែកីឡាករនិងខ្លះទៀតព្រមទាំងបញ្ឈប់បុគ្គលិកដែលធ្វើការនៅក្លឹបទៀតផង។ បើយើងក្រឡេកមើល Roman Abramovich វិញដែលជាជនជាតិរុស្សីម្នាក់ទាំងដែលមិនអាចឈានចូលទឹកដីអង់គ្លេសបាន ក្នុងវិបត្តិ COVID នេះគាត់បាន: -ផ្តល់ប្រាក់ខែពេញលេញ 100% ដល់បុគ្គលិកក្លឹប Chelsea ដោយមិនបញ្ឈប់ការងារបុគ្គលិកសូម្បីតែមួយនាក់ -បន្តរបើកសណ្ឋាគារ Millennium Hotel របស់ក្លឹប Chelsea ដល់បុគ្គលិក NHS ដោយមិនយកប្រាក់ដើម្បីឱ្យពួកគេជួយឬព្យាបាលអ្នកជំងឺ COVID ទាំងអស់ -ជួយ Lampard ដោយផ្តល់ប្រាក់ដើម្បីនាំយក Ziyech, Werner និងបន្តិចទៀត Havertz មកក្លឹប។ The father of Chelsea

Update ទៅលើ Kai Havertz

Image
  Voëller ដែលជាអ្នកចាត់ការទូទៅនៅ Leverkusen បាននិយាយថា៖ "Havertz មែន? ពួកយើងដឹងថា Chelsea ពិតជាចង់បានគេខ្លាំងណាស់ ប៉ុន្តែពួកយើងមិនលក់កីឡាករណាម្នាក់ទេដរាបណា Europa League មិនទាន់បញ្ចប់នោះ។ "បើ Chelsea ចង់បាន Kai នោះ ពួកគេត្រូវបង់ប្រាក់ទៅតាមអ្វីដែលយើងចង់បាន។ ពួកយើងមិន discount ឱ្យដោយសារតែ COVID ស្អីនោះទេ។" ក្លឹបអាល្លឺម៉ង់ Leverkusen មានវិធានការចំពោះ Kai ទៅលើ Chelsea ដូច Dortmund មានចំពោះ Sancho ទៅលើ Man Utd អញ្ចឹង។ *"បើមិនឱ្យលុយទេ សូមអ្នកចេញ"* Leverkusen ទាមទារ 90 លានផោនសម្រាប់ Kai Havertz..

ឃើញរូបនេះហើយគឺពិតជាគួឱ្យសរសើរ Olivier Giroud មែន

Image
រូបនេះគឺគាត់ថតជាមួយហ្វេន Chelsea ដែលពិការម្នាក់ (ថតមុនទាត់ Super Cup) ហើយក៏បានបង្ហាញឱ្យឃើញដែរថាគាត់គឺជាកីឡាករដ៏គម្រូម្នាក់ក្នុងក្លឹប  កាលពេលដែល Abraham តែងជាប់ក្នុងជម្រើស១១នាក់ដំបូង គាត់មិនដែលរអ៊ូដាក់គ្រូឬបង្ហាញទង្វើណាដែលថាគាត់ធុញទ្រាន់ឡើយ។ សូម្បីតែកាលមិនបានទៅចូលរួមជាមួយ Inter Milan គាត់ក៏មកទីលានហ្វឹកហាត់ធម្មតា សើចសប្បាយជាមួយមិត្តរួមក្រុមដូចមិនមានរឿងអីកើតឡើង។  (Pedro ម្នាក់ទៀតដែលបានរក្សាឥរិយាបទល្អដូចគ្នា)  នេះដែលពាក្យអង់គ្លេសគេហៅថា "a professional player"  

UPDATE ទៅលើ Kai Havertz:

Image
ឥឡូវនេះ Kai កំពុងតែឈប់សម្រាកលំហែរកាយចំនួន ២ សប្តាហ៍។ នៅថ្ងៃសុក្រទី ២៨ ខែ សីហានេះ ក្លឹប Leverkusen នឹងហៅកីឡាករទាំងអស់មកម្តងទៀតដើម្បីមកធ្វើតេស្តរក COVID។ ដូច្នេះនេះគឺជាឱកាសល្អសម្រាប់ Chelsea ដើម្បីឱ្យបង្ហើយកិច្ចព្រមព្រៀងជាមួយ ក្លឹប Leverkusen  ឱ្យហើយ ណាមួយ Chelsea ក៏បានដាក់ការនាំយក Havertz មកក្លឹបនេះជារឿងចំបងដែលគេត្រូវធ្វើឱ្យបានមុននឹងទិញយកកីឡាករផ្សេងទៀត (ដូចជាខ្សែការពារជាដើម)។ ចំពោះ Kai Havertz ផ្ទាល់ខ្លួនវិញ គឺគាត់នៅតែចង់មក Chelsea ដូចតែរាល់ដងនេះឯង ។  ដោយដំណើរផ្សងព្រេងរបស់ក្រុម Leverkusen នៅ Europa League ត្រូវបានបញ្ចប់ ឥឡូវនេះ Chelsea កំពុងតែចរចារជាមួយក្លឹប Leverkusen ម្តងទៀត។ ប្រហែលជាអាទិត្យក្រោយរឿងនាំយក Havertz មកនេះនឹងត្រូវបានសម្រេចដោយជោគជ័យ។  ចំពោះរូបនេះ មើលទៅ Kai Havertz ហាក់បីដូចជាមិនមានអារម្មណ៍លេងក្នុងខ្លួនសោះ។ ហ្វេនជាច្រើនបាននិយាយថា៖ "នៅពេលដែលខ្លួនប្រានរបស់អ្នកនៅ Germany ប៉ុន្តែអារម្មណ៍នៅ Chelsea"  កីឡាករកាលណាដែលចង់ចេញពីក្លឹបហើយ ក្លឹបមិនអាចធ្វើអ្វីបាននោះទេ។

ចំណាប់អារម្មណ៏របស់ Frank Lampard

Image
ខ្ញុំគិតថាមនុស្សជាច្រើនគិតថាពួកយើងបរាជ័យនៅឆ្នាំនេះ។ នៅពេលដែលអ្នកគិតពីសករាជដ៏ជោគជ័យរបស់ក្លឹប (ពេលមាន Hazard, Drogba, Terry និង Cech ) វាមើលទៅខុសគ្នាណាស់បើធៀបនៅឆ្នាំនេះ។ កីឡាករយុវជនរបស់យើងបានខិតខំគ្រប់បែបយ៉ាង។ ហើយខ្ញុំសង្ឃឹមថាអ្នកគាំទ្រនិងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ។ ពួកយើងពិតជាអរគុណចំពោះការគាំទ្ររបស់អ្នកគាំទ្រយើង ហើយខ្ញុំសន្យាថាយើងនឹងខិតខំធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីពង្រឹងក្រុមបន្តដំណើរទៅមុខទៀត។