Posts

Showing posts from August, 2020

រឿងពិតពីក្រោយអាជីពបាល់ទាត់របស់កីឡាករប្រេសុីលពីររូបគឺ Willian និង David Luiz

Image
រឿងពិតពីក្រោយអាជីពបាល់ទាត់របស់កីឡាករប្រេសុីលពីររូបគឺ Willian និង David Luiz : ពួកគេទាំងពីររូបមានភោជនីយដ្ឋានលក់ម្ហូបអ៉ីតាលីមួយក្នុងទីក្រុងឡុងដែលហៅថា Babbo ដែលបានទាក់ទាញតារាបាល់ទាត់ល្បីៗដូចជា Kylian Mbappe, Rio Ferdinand និងតារាចម្រៀង Niall Horan របស់ក្រុម One Direction។ វាគ្មានអ្វីប្លែកទេបើសិន Willian ចាកចេញពីពួកយើងហើយទៅចូលរួមជាមួយ Arsenal ដែលមានមូលដ្ឋាននៅទីក្រុងឡុងដូចគ្នាជាមួយនិង David Luiz ដែលជាមិត្តរួមការងារក្រៅអាជីពបាល់ទាត់។ ហើយថ្មីៗនេះផងដែរ Willian ក៏ទើបតែទទួលបានសញ្ជាតិអង ់គ្លេសនិងក្លាយជាពលរដ្ឋពេញសិទ្ធមួយរូប។ ភាគរយតិចណាស់ដែលគាត់ (Willian) ចេញពីពួកយើងទៅចូលរួមនៅ Barcelona រឺប្រទេសណាផ្សេងក្រៅពីអង់គ្លេស។ នេះគ្រាន់ជាការគិតរបស់ Admin ប៉ុណ្ណោះ។

Roman Abramovich វិញដែលជាជនជាតិរុស្សីម្នាក់ទាំងដែលមិនអាចឈានចូលទឹកដីអង់គ្លេសបាន ក្នុងវិបត្តិ COVID នេះគាត់បាន

Image
ដោយសារតែបញ្ហា COVID-19 ធ្វើឱ្យក្លឹបមួយចំនួននៅគ្រប់លីគទាំងអស់បានរងនឹងបញ្ហាហិរញ្ញវត្ថុដែលដល់ថ្នាក់កាត់ប្រាក់ខែកីឡាករនិងខ្លះទៀតព្រមទាំងបញ្ឈប់បុគ្គលិកដែលធ្វើការនៅក្លឹបទៀតផង។ បើយើងក្រឡេកមើល Roman Abramovich វិញដែលជាជនជាតិរុស្សីម្នាក់ទាំងដែលមិនអាចឈានចូលទឹកដីអង់គ្លេសបាន ក្នុងវិបត្តិ COVID នេះគាត់បាន: -ផ្តល់ប្រាក់ខែពេញលេញ 100% ដល់បុគ្គលិកក្លឹប Chelsea ដោយមិនបញ្ឈប់ការងារបុគ្គលិកសូម្បីតែមួយនាក់ -បន្តរបើកសណ្ឋាគារ Millennium Hotel របស់ក្លឹប Chelsea ដល់បុគ្គលិក NHS ដោយមិនយកប្រាក់ដើម្បីឱ្យពួកគេជួយឬព្យាបាលអ្នកជំងឺ COVID ទាំងអស់ -ជួយ Lampard ដោយផ្តល់ប្រាក់ដើម្បីនាំយក Ziyech, Werner និងបន្តិចទៀត Havertz មកក្លឹប។ The father of Chelsea

Update ទៅលើ Kai Havertz

Image
  Voëller ដែលជាអ្នកចាត់ការទូទៅនៅ Leverkusen បាននិយាយថា៖ "Havertz មែន? ពួកយើងដឹងថា Chelsea ពិតជាចង់បានគេខ្លាំងណាស់ ប៉ុន្តែពួកយើងមិនលក់កីឡាករណាម្នាក់ទេដរាបណា Europa League មិនទាន់បញ្ចប់នោះ។ "បើ Chelsea ចង់បាន Kai នោះ ពួកគេត្រូវបង់ប្រាក់ទៅតាមអ្វីដែលយើងចង់បាន។ ពួកយើងមិន discount ឱ្យដោយសារតែ COVID ស្អីនោះទេ។" ក្លឹបអាល្លឺម៉ង់ Leverkusen មានវិធានការចំពោះ Kai ទៅលើ Chelsea ដូច Dortmund មានចំពោះ Sancho ទៅលើ Man Utd អញ្ចឹង។ *"បើមិនឱ្យលុយទេ សូមអ្នកចេញ"* Leverkusen ទាមទារ 90 លានផោនសម្រាប់ Kai Havertz..

ឃើញរូបនេះហើយគឺពិតជាគួឱ្យសរសើរ Olivier Giroud មែន

Image
រូបនេះគឺគាត់ថតជាមួយហ្វេន Chelsea ដែលពិការម្នាក់ (ថតមុនទាត់ Super Cup) ហើយក៏បានបង្ហាញឱ្យឃើញដែរថាគាត់គឺជាកីឡាករដ៏គម្រូម្នាក់ក្នុងក្លឹប  កាលពេលដែល Abraham តែងជាប់ក្នុងជម្រើស១១នាក់ដំបូង គាត់មិនដែលរអ៊ូដាក់គ្រូឬបង្ហាញទង្វើណាដែលថាគាត់ធុញទ្រាន់ឡើយ។ សូម្បីតែកាលមិនបានទៅចូលរួមជាមួយ Inter Milan គាត់ក៏មកទីលានហ្វឹកហាត់ធម្មតា សើចសប្បាយជាមួយមិត្តរួមក្រុមដូចមិនមានរឿងអីកើតឡើង។  (Pedro ម្នាក់ទៀតដែលបានរក្សាឥរិយាបទល្អដូចគ្នា)  នេះដែលពាក្យអង់គ្លេសគេហៅថា "a professional player"  

UPDATE ទៅលើ Kai Havertz:

Image
ឥឡូវនេះ Kai កំពុងតែឈប់សម្រាកលំហែរកាយចំនួន ២ សប្តាហ៍។ នៅថ្ងៃសុក្រទី ២៨ ខែ សីហានេះ ក្លឹប Leverkusen នឹងហៅកីឡាករទាំងអស់មកម្តងទៀតដើម្បីមកធ្វើតេស្តរក COVID។ ដូច្នេះនេះគឺជាឱកាសល្អសម្រាប់ Chelsea ដើម្បីឱ្យបង្ហើយកិច្ចព្រមព្រៀងជាមួយ ក្លឹប Leverkusen  ឱ្យហើយ ណាមួយ Chelsea ក៏បានដាក់ការនាំយក Havertz មកក្លឹបនេះជារឿងចំបងដែលគេត្រូវធ្វើឱ្យបានមុននឹងទិញយកកីឡាករផ្សេងទៀត (ដូចជាខ្សែការពារជាដើម)។ ចំពោះ Kai Havertz ផ្ទាល់ខ្លួនវិញ គឺគាត់នៅតែចង់មក Chelsea ដូចតែរាល់ដងនេះឯង ។  ដោយដំណើរផ្សងព្រេងរបស់ក្រុម Leverkusen នៅ Europa League ត្រូវបានបញ្ចប់ ឥឡូវនេះ Chelsea កំពុងតែចរចារជាមួយក្លឹប Leverkusen ម្តងទៀត។ ប្រហែលជាអាទិត្យក្រោយរឿងនាំយក Havertz មកនេះនឹងត្រូវបានសម្រេចដោយជោគជ័យ។  ចំពោះរូបនេះ មើលទៅ Kai Havertz ហាក់បីដូចជាមិនមានអារម្មណ៍លេងក្នុងខ្លួនសោះ។ ហ្វេនជាច្រើនបាននិយាយថា៖ "នៅពេលដែលខ្លួនប្រានរបស់អ្នកនៅ Germany ប៉ុន្តែអារម្មណ៍នៅ Chelsea"  កីឡាករកាលណាដែលចង់ចេញពីក្លឹបហើយ ក្លឹបមិនអាចធ្វើអ្វីបាននោះទេ។

ចំណាប់អារម្មណ៏របស់ Frank Lampard

Image
ខ្ញុំគិតថាមនុស្សជាច្រើនគិតថាពួកយើងបរាជ័យនៅឆ្នាំនេះ។ នៅពេលដែលអ្នកគិតពីសករាជដ៏ជោគជ័យរបស់ក្លឹប (ពេលមាន Hazard, Drogba, Terry និង Cech ) វាមើលទៅខុសគ្នាណាស់បើធៀបនៅឆ្នាំនេះ។ កីឡាករយុវជនរបស់យើងបានខិតខំគ្រប់បែបយ៉ាង។ ហើយខ្ញុំសង្ឃឹមថាអ្នកគាំទ្រនិងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ។ ពួកយើងពិតជាអរគុណចំពោះការគាំទ្ររបស់អ្នកគាំទ្រយើង ហើយខ្ញុំសន្យាថាយើងនឹងខិតខំធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីពង្រឹងក្រុមបន្តដំណើរទៅមុខទៀត។

Chilwell និងមក Chelsea

Image
ផ្អើលព័ត៌មានកាលពីព្រឹកមិញនៅម៉ោង 1 ថា Chelsea បាននិយាយគ្នាជាមួយក្លឹប Leicester រួចរាល់ហើយរឿងនាំយក Chilwell មកកាន់ក្លឹប   ។ តាមមើលទៅការនាំយកនេះគឺដូចកាលយើងទិញ Ziyech អញ្ចឹង គឺស្ងាត់ៗ។ Chilwell បានរៀបចំអីវ៉ាន់របស់គាត់ជាស្រេចក្រោយពេលបានហ្វឹកហាត់ជាមួយក្រុមហើយកាលពីម្សិលមិញ។ ពីរឬបីថ្ងៃក្រោយអាចមកដល់ Chelsea ដើម្បីពិនិត្យសុខភាព យើងត្រូវដឹងថា Lampard ចង់បាន Chilwell យូរណាស់ហើយ ហើយ Chilwell ផ្ទាល់ក៏ចង់មក Chelsea ដែរ និងរឿងខ្សែរការពារនោះ គឺគោលដៅទី 1 គឺតែងតែ Chilwell នេះឯង ដូច្នេះរឿងនេះមិនត្រូវភ្ញាក់ផ្អើលប៉ុន្មានទេ មើលទៅអាចនឹងកើតឡើង។ អ្វីដែលយើងត្រូវដឹងនិងទទួលយកនោះគឺកាលណាយកគាត់មក នោះមានន័យថាយើងបានទិញខ្សែរការពារស្លាបឆ្វេងថ្លៃជាងគេបង្អស់ក្នុងប្រវត្តិសាស្រ្ត ដែលសព្វថ្ងៃនេះគឺ Benjamin Mendy របស់ក្លឹប Manchester City ក្នុងតម្លៃ 52 លានផោន ដូច្នេះគឺអាចលើសតម្លៃហ្នឹងតិចតួច។ (**ខ្សែរការពារស្លាបឆ្វេង**ថ្លៃជាងគេបង្អស់ មិនមែនខ្សែរការពារកណ្តាលនោះទេ។)  សូមអ្នកទាំងអស់គ្នាកុំទាន់អាលជ្រួលជ្រើមឬជឿលើព័ត៌មាននេះខ្លាំងពេក។ ប្រភពទាំងអស់នេះគឺមកពី Twitter ដែលព័ត៌មាននេះបានលេចមកពីគណនី Twitter ចំនួនពីរដែលគួរឱ្យទុកចិត្ត ...

Captain របស់ ​Brighton ​​ចង់មក Chelsea

Image
ចចាមអារាម : ពួកយើងត្រូវបានគេរាយការណ៏ថាបានប្តូរគោលដៅដោយខិតជិតឈានដល់កិច្ចសន្យានាំយកខ្សែការពារ Lewis Dunk របស់ក្លឹប Brighton ក្នុងតម្លៃប្រមាណ £40 លានក្រោយ West Ham ទារ £80 លានលើតម្លៃខ្លួន Rice ។ ខ្សែការពារវ័យ ២៨ ឆ្នាំ កម្ពស់ ១.៩១ ដែលជាប្រធានក្រុមរបស់ Brighton រូបនេះជាតួដល់សំខាន់ក្នុងការជួយជ្រោមជ្រែងក្លឹប Brighton ឲ្យមានឈ្មោះលេងនៅ Premier League នាប៉ុន្មានរដូវកាលក្រោយនេះ។

Tony Cascarino និយាយពី​ Lewis Dunk និង Ben Chilwell

Image
លោក Tony Cascarino ដែលជាអតីតកីឡាកររបស់យើងមួយរូបបាននិយាយជុំវិញកីឡាករ ២ រូបដែលក្លឹបកំពុងចរចារទិញយកនោះគឺខ្សែការពារ Lewis Dunk និង Ben Chilwell : គាត់បានលើកឡើងថា : Chilwell គឺជាកីឡាករល្អមួយរូបប៉ុន្តែគាត់មិនគិតថារូបគេ (Chilwell) ជាខ្សែការពារស្លាបដ៏ល្អបំផុតដែលពួកយើងកំពុងតាមរកនោះទេ។ កម្រិតការពាររបស់គេមិនខុសពីខ្សែការពារយើងគឺ Alonso រឺ Emerson នោះឡើយ។ ហើយវាត្រូវការចាយលុយច្រើនមែនទែនក្នុងការនាំយករូបគេមករួមក្រុម។ ពាក់ពន្ធ័និងខ្សែការពារ Lewis Drunk លោក Tony បានលើកឡើងថា : Dunk មិនត្រឹមតែពូ កែក្បាលប៉ុណ្ណោះទេ ( គាត់ ១.៩១ ម៉ែត្រចឹងហើយបាល់លើអាកាស ប្រយុទ្ធល្មមៗពិបាកនិងគាត់ណាស់ ) គាត់ក៏ជាកីឡាករបាល់ទាត់ដ៏ល្អម្នាក់។ ខ្ញុំគិតថា Dunk ជាខ្សែការពារកណ្តាលដ៏ឆ្នើម បើនិយាយពីខ្សែការពាររបស់ក្លឹបនៅពាក់កណ្តាលតារាង។

Batshuayi ចង់រួមរស់នៅ Chelsea បន្ត

Image
 បន្ទាប់ពីមានពាក្យចចាមអារាមនិយាយថារូបគេ ( Batshuayi ) ចង់ទៅរកទ្រនំថ្មីនោះ ។  ពេលនេះសមីខ្លួនបានចេញមកបញ្ជាក់ថា : ខ្ញុំចង់ជោគជ័យនៅក្នុងក្លឹបមួយនេះ ។ ទំនាក់ទំនងខ្ញុំនិង Alvaro Morata គឺស្និតស្នាលខ្លាំងណាស់ ។ ខ្ញុំមិនចង់ចាកចេញកំឡុងពេលនេះទេ ព្រោះពួកយេីងត្រូវលេងនូវការប្រកួតជាច្រេីន ។ ហេីយខ្ញុំនិងព្យាយាមធ្វេីឲប្រាកដថាខ្ញុំនិងមានឱកាសសម្រាប់បង្ហាញខ្លួន ។

Willian ជាប់ទាក់ទងទៅនឹងការផ្លាស់ទៅ Manchester United នៅរដូវក្តៅនេះ

Image
 ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះបានផ្ទេរមកក្រុមតោខៀវ​ Chelsea ក្នងតម្លៃ 30 លានផោនពីក្លឹប Anzhi Makhachkala កាលពី 4 ឆ្នាំមុន។  គាត់ស៊ុតបញ្ចូលទីបាន 31 គ្រាប់ក្នុង 188 ប្រកួតផងដែរ។   Willian បានជួយ Chelsea ឈ្នះពានរង្វាន់ Premier League ពីរដងនិងជាាពានរង្វាន់ទី 3 របស់គេនៅក្នុងប្រទេសអង់គ្លេស។  ហើយកីឡាករវ័យ 29 ឆ្នាំរូបនេះមានអារម្មណ៍ថា : "ខ្ញុំបានឈ្នះពានរង្វាន់និងបានបង្កើតប្រវត្តិសាស្រ្តជាច្រេីននៅ Chelsea ។  "ខ្ញុំបានជួបប្រទះពេលវេលាមិនគួរឱ្យជឿនៅក្លិបធំជាងគេមួយនៅលើពិភពលោក។  ខ្ញុំគិតថាខ្ញុំអាចរក្សាការរីកចម្រើនរបស់ខ្ញុំសូម្បីតែក្នុងកំឡុងពេលដ៏លំបាកសម្រាប់ក្រុម។  ខ្ញុំពិតជារីករាយណាស់ដែលបាននៅក្នុងក្លិបតោខៀវ Chelsea ខ្ញុំនឹងព្យាយាមធ្វើឱ្យប្រសើរឡើងរាល់ឆ្នាំហើយវាកំពុងតែកើតឡើង»។  Willian ជាប់ទាក់ទងទៅនឹងការផ្លាស់ប្តូរជាមួយលោក Jose Mourinho នៅឯក្រុម Manchester United នៅរដូវក្តៅនេះ។  ទោះជាយ៉ាងណាឱកាសនៃការផ្ទេរទៅ Old Trafford ជាមួយនិងគ្រូបង្វឹកព័រទុយហ្គាល់ហាក់ដូចជានៅឆ្ងាយ។  Willian ត្រូវបានគេសង្ឃឹមថានឹងជួយឱ្យក្រុមតោខៀវត្រលប់ទៅរកជ័យជម្នះនៅពេលពួកគេធ្វើដំណ...